Alynana Media Cambodia

Banner ads header
Icon Collap
...
Home / ព្យុះស៊ីក្លូនប្រែក្លាយទីក្រុងVladivostokទៅជាទីក្រុងទឹកកក

ព្យុះស៊ីក្លូនប្រែក្លាយទីក្រុងVladivostokទៅជាទីក្រុងទឹកកក

ព្យុះស៊ីក្លូនប្រែក្លាយទីក្រុងVladivostokទៅជាទីក្រុងទឹកកក
213   23-11-2020   1 month ago

ពលរដ្ឋរស់នៅក្នុងទីក្រុងវ្លាឌីវូស្តុក(Vladivostok)ដែលជាទីក្រុងភាគខាងកើតបំផុតរបស់ប្រទេសរុស្ស៊ី បានទទួលរងគ្រោះព្យុះស៊ីក្លូននាពេលថ្មីៗនេះ បន្ទាប់មកក៏រីករាយនឹងទេសភាពទឹកកកហ៊ុំព័ទ្ធនៅគ្រប់ទីកន្លែងកាលពីថ្ងៃសៅរ៍(២១វិច្ឆិកា)។

 ដើមឈើ,បង្គោលភ្លើង,ស្លាកសញ្ញាចរាចរណ៍, និងអាគារទាំងឡាយ ត្រូវគ្របដណ្តប់ទៅដោយស្រទាប់ទឹកកកថ្លាស្តើង បន្ទាប់ពីមានព្រិលធ្លាក់ និងភ្លៀងជាច្រើនថ្ងៃនៅទីក្រុងភាគខាងកើតមួយនេះរបស់ប្រទេសរុស្ស៊ី។

 ទោះជាអាកាសធាតុត្រជាក់ដល់៣អង្សាសេរក៏ដោយ ក៏ពលរដ្ឋរស់នៅតំបន់នេះនៅតែជំនះនឹងអាកាសធាតុត្រជាក់ចេញមកថតរូបយ៉ាងស្រស់ស្អាតគួរជាទីគយគន់។

 ជាមួយគ្នា តំបន់ព្រីម័រស្គី(Primorsky) ត្រូវប្រកាសអាសន្ន ហើយអាជ្ញាធរបានដាក់ពង្រាយកំលាំងជួយការពារពលរដ្ឋពីអាកាសធាតុត្រជាក់ខ្លាំង។

 ភ្លៀង និងព្រិលធ្លាក់២ថ្ងៃ បង្កើតបានជាទឹកកកកំរាស់១២មីលីម៉ែត្ររុំស្រោបលើខ្សែភ្លើង និងដើមឈើ ដែលទិដ្ឋភាពនេះត្រូវបានពលរដ្ឋក្នុងតំបន់អះអាងថាមិនធ្លាប់បានឃើញសោះក្នុងពេល៣០ឆ្នាំ។

 យោធារុស្ស៊ី បានចូលរួមក្នុងសកម្មភាពបញ្ជៀសកម្រិតខូចខាតកុំអោយធ្ងន់ធ្ងរ ហើយស្របគ្នាដែរ ទីជម្រកបណ្តោះអាសន្នត្រូវបានបង្កើតឡើង៕

x90d6ix1ml061EnQkhxUW8AMYGFt20171211175340