Alynana Media Cambodia

Banner ads header
Icon Collap
...
ទំព័រដើម / ៤ សំណួរអំពីលុយដែលនេាក់ត្រូវពិភាក្សាជាមួយដៃគូឲ្យកាន់តែមានភាពច្បាស់លាស់នឹងគ្នា

៤ សំណួរអំពីលុយដែលនេាក់ត្រូវពិភាក្សាជាមួយដៃគូឲ្យកាន់តែមានភាពច្បាស់លាស់នឹងគ្នា

៤ សំណួរអំពីលុយដែលនេាក់ត្រូវពិភាក្សាជាមួយដៃគូឲ្យកាន់តែមានភាពច្បាស់លាស់នឹងគ្នា
108   15-02-2021   2 months ago

ការសន្ទនាអំពីលុយជាមួយនឹងដៃគូររបស់អ្នកគឺវាមិនងាយស្រួលទេមែនអត់? ពេលនិយាយដល់ប្រធានបទហ្នឹង តែងតែមានអារម្មណ៍ថាអៀនៗ ម្លោះហើយមិនដែលពិភាក្សាបានស៊ីជម្រៅជាមួយនឹងដៃគូ។

តែយ៉ាងណាមិញ អ្នកដឹងថាប្រធានបទនេះគឺចាំបាច់ណាស់ ដើម្បីអ្នក និងដៃគូរស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យកាន់តែច្បាស់។
អញ្ចឹងហើយ ថ្ងៃនេះ LuyBook នឹងធ្វើការចែករំលែកនូវសំណូរ ៤ ដែលគូរស្នេហ៍មានភាពច្បាស់លាស់នឹងគ្នាចាំបាច់ត្រូវពិភាក្សា៖
 
១. តើស្ថានភាពហិរញ្ញវត្ថុអ្នកទាំងពីរស្ថិតត្រឹមកម្រិតណាហើយ?
ពេលចាប់ដៃគ្នាធ្វើជាដៃគូ អ្នកទាំងពីរគប្បីណាស់និយាយដោយបើកចំហពីប្រធានបទរឿងលុយនេះជាមួយគ្នាទៅវិញទៅមក។ អ្នកអាចមានភាពអៀនខ្មាស់នឹងគ្នានៅពេលចាប់ផ្តើមសន្ទនាពីរឿងនេះជាលើកទីមួយ ប៉ុន្តែវាសំខាន់ណាស់ដែលដៃគូថ្មីថ្មោងធ្វើការចែករំលែកនឹងគ្នាទៅវិញទៅមកអំពីប្រាក់ខែ, ប្រាក់សន្សំ, និង បំណុលផ្សេងៗ។ វាជារឿងចាំចាប់ណាស់ដែលអ្នកទាំងពីរធ្វើការសន្ទនាពីប្រធានបទនេះ នៅពេលដែលអ្នកទាំងពីរទើបស្គាល់គ្នាពីដំបូង ល្អជាងស្គាល់គ្នាយូរហើយ ទើបដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់គ្នាទៅវិញទៅមក រួចសម្រេចចិត្តថាអ្នកមិនអាចនៅជាមួយគ្នាបានដែលនាំឱ្យអ្នកទាំងពីរខាតពេលវេលារាងៗខ្លួន។
 
ចំណែកឯដៃគូ ដែលស្គាល់គ្នារៀងក្រែលបន្តិចគូរនិយាយគ្នាអំពីការចំណាយ និងការរៀបចំផែនការដើម្បីដើរទៅដល់គោលដៅរបស់អ្នកទាំងពីរ។
 
ប្រសិនបើអ្នកទាំងពីររកឃើញថា ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នមិនអាចគាំទ្រនឹងតម្រូវការចាំបាច់របស់អ្នក អ្នកទាំងពីរត្រូវធ្វើការវាយតម្លៃម្តងទៀតទៅលើការចំណាយ និងពិនិត្យប្រភពនៃលុយចូល និងលុយចេញ។ តើមានចំណុច ឬទម្លាប់ចាយវាយណាដែលអ្នកអាចកាត់បន្ថយជាមួយគ្នាបានទេ?
 
២. តើគោលដៅសំខាន់បំផុតរបស់អ្នកទាំងពីរនៅពេលនេះគឺអ្វី?
តម្រូវការចាំបាច់ និងគោលដៅនៃជីវិតរបស់អ្នកទាំងពីរអាចផ្លាស់ប្តូរតាមពេលវេលា និងកាលៈទេសៈ ពីមួយឆ្នាំទៅមួយឆ្នាំ។ ឧទាហរណ៍ ឆ្នាំនេះអ្នកមិនទាន់មានកូន តែឆ្នាំក្រោយអ្នកចង់បានកូនមួយ, អញ្ចឹងគោលដៅហិរញ្ញវត្ថុក៏កែប្រែតាមស្ថានភាពគ្រួសារតាមហ្នឹងដែរ។
ហេតុដូចនេះហើយ វាចាំបាច់ណាស់ដែលអ្នកទាំងពីរពិភាក្សាគ្នាឱ្យច្បាស់ កុំឱ្យមានការភ័ន្តច្រលំនឹងគ្នា។ ការមានគោលដៅរួមនឹងជួយអោយអ្នកនៅលើទំព័រតែមួយ និងបញ្ចៀសនៅការចម្រូងចម្រាសគ្នានៅពេលក្រោយ។ “ គូស្វាម៉ីភរិយាមួយចំនួនអាចនិយាយថាការសន្សំលុយ ដើម្បីទិញផ្ទះគឺជាអាទិភាពរបស់យើង។ ចំណែក គូស្វាមីភរិយាមួយគូទៀត អាចនិយាយថាឆ្នាំនេះ ការរៀបគម្រោងវិស្សមកាលទៅបរទេស គឺជាអាទិភាពចម្បងរបស់យើង។”
 
៣. តើលុយមានន័យដូចម្តេចចំពោះអ្នកទាំងពីរ?
តើអ្នកទាំងពីរមានទស្សនៈផ្ទាល់ខ្លួនបែបណាដែរចំពោះលុយ? តើលុយមានតួនាទីដូចម្តេច ឬសំខាន់បែបណាចំពោះអ្នកទាំងពីររៀងៗខ្លួន?
បុគ្គលនីមួយៗ មានបទពិសោធន៍ផ្សេងៗគ្នាជាមួយនឹងលុយ ដែលអាចបង្កើតជាទស្សនៈវិជ្ជមាន ឬអវិជ្ជមានដោយឡែកពីគ្នា។ ឧទាហរណ៍ ដៃគូររបស់អ្នក ធំដឹងក្តីឡើងនៅក្នុងផ្ទះដែលលុយគឺជាប្រភពនៃក្តីព្រួយបារម្ភ ឬ អ្នកផ្ទះរបស់គាត់មានទម្លាប់អភិរក្សនិយមជាមួយនឹងការថែទាំទ្រព្យសម្បត្តិ ដូចនេះគាត់មិនសប្បាយចិត្តទេនៅពេលដែលអ្នកធ្វើការចាយវាយដោយខ្ជះខ្ជាយ ដោយមិនបានរៀបផែនការច្បាស់លាស់។ ចំណុចទាំងនេះហើយ ដែលសុទ្ធសឹងជាកត្តាដែលអ្នកទាំងពីរត្រូវស្វែងយល់ពីគ្នាឱ្យបានច្បាស់ ដើម្បីដឹងថាទម្លាប់ក្នុងការចាយលុយរបស់អ្នក អាចប៉ះពាល់ដូចម្តេចខ្លះទៅលើដៃគូអ្នក។
 
៤. តើអ្នកទាំងពីរនឹងរួមចំណែកផ្នែកហិរញ្ញវត្ថុដោយរបៀបណា?
វាជារឿងធម្មតាទេដែលដៃគូរបស់អ្នកអាចរកប្រាក់ចំណូលបានច្រើន ឬ តិចជាងអ្នក ហើយរួមចំណែកទៅលើការផ្គត់ផ្គង់ផ្ទះសម្បែងបានក្នុងកម្រិតផ្សេងពីអ្នក។ ត្រង់ចំណុចនេះហើយដែលអ្នកត្រូវពិភាក្សាគ្នាថា អ្នកចង់បង្កើតគណនីធនាគាររួមគ្នាតែមួយបានហើយ ឬចង់មានគណនីដាច់ដោយឡែកពីគ្នាបន្ថែមមួយដែរ? វាមិនសំខាន់ប៉ុន្មានទេដែលអ្នកធ្វើការបែងចែកដាច់ដោយឡែកថាអ្នកណារួចចំណែកប៉ុន្មាន ព្រោះអ្នកទាំងពីរជាដៃគូ ឬគ្រួសារគ្នា, ប៉ុន្តែអ្វីដែលសំខាន់នោះគឺអ្នកទាំងពីរត្រូវដឹងថា លុយត្រូវបានចំណាយទៅលើអ្វីខ្លះ។