Alynana Media Cambodia

Banner ads header
Icon Collap
...
Home / មកដឹងពីប្រទេសមួយដែលដំឡើងថ្លៃពន្ធរថយន្ដរហូតដល់ ២២០% និងជាអត្រាពន្ធមួយដែលមានកម្រិតខ្ពស់

មកដឹងពីប្រទេសមួយដែលដំឡើងថ្លៃពន្ធរថយន្ដរហូតដល់ ២២០% និងជាអត្រាពន្ធមួយដែលមានកម្រិតខ្ពស់

មកដឹងពីប្រទេសមួយដែលដំឡើងថ្លៃពន្ធរថយន្ដរហូតដល់ ២២០% និងជាអត្រាពន្ធមួយដែលមានកម្រិតខ្ពស់
160   19-01-2021   1 month ago

ពន្ធថ្លៃយ៉ាងណាក៏ដោយ តែអ្នកមានលុយនៅតែទិញរហូតដល់ Rolls Royce មកជិះអួតគ្នា ដូចឡានសាមញ្ញៗពេញប្រទេស ដែលលែងជាឡានមើលទៅគួរឲ្យអស្ចារ្យដូចមុន ។

មិនត្រឹមតែប៉ុណ្ណោះ សូម្បីប្រទេសទួរគី ដែលរដ្ឋាភិបាលតំឡើងថ្លៃពន្ធថ្លៃហើយនោះ គឺនៅមានអ្នកទិញឡានមកជិះព្រោងព្រាងដែរ ។

កាលពីឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ នៅប្រទេសទួគីរ រដ្ឋាភិបាលបានដំឡើងថ្លៃពន្ធរថយន្ដនាំចូលរហូតដល់ ២២០% ដែលភាគរយនេះគឺខ្ពស់ណាស់ បើធៀបទៅបណ្ដាប្រទេសប៉ែកអឺរ៉ុប អាមេរិក អង់គ្លេសជាដើម ហើយបើនៅអាស៊ីយើងវិញ ប្រទេសវៀតណាមឈប់យកពន្ធនាំចូល និងថៃកាត់បន្ថយការនាំចូលច្រើនណាស់ហើយ ។

នៅក្នុងប្រទេសទួគីរផ្ទាល់ រដ្ឋាភិបាលចេញច្បាប់ថ្មី លើពន្ធនាំចូលនេះព្រោះតែ លើកស្ទួយរថយន្ដដែលផលិតបានក្នុងស្រុក ហើយឲ្យប្រជាជនទិញឡានក្នុងស្រុកជិះឲ្យបានច្រើន ដែលជាលទ្ធផលទោះបីកំឡុងពេលកូវីដ-១៩ ទួគីរនៅតែជាដារាឯកក្នុងប្រទេសខ្លួន ដែលការលក់រថយន្ដកើនឡើង ៦០,៣% លើសពីឆ្នាំមុន ព្រោះឡានក្នុងស្រុកលក់ដាច់ខ្លាំង ជាងការនាំចូល ៕