Alynana Media Cambodia

Banner ads header
Icon Collap
...
Home / មិនមែនស្វាយខ្មែរគ្មានទីផ្សារទេ តែព្រោះមូលហេតុទាំង៩នេះ ទើបស្វាយខ្មែរនាំចេញមិនកើតស្ទើររាល់ឆ្នាំ

មិនមែនស្វាយខ្មែរគ្មានទីផ្សារទេ តែព្រោះមូលហេតុទាំង៩នេះ ទើបស្វាយខ្មែរនាំចេញមិនកើតស្ទើររាល់ឆ្នាំ

មិនមែនស្វាយខ្មែរគ្មានទីផ្សារទេ តែព្រោះមូលហេតុទាំង៩នេះ ទើបស្វាយខ្មែរនាំចេញមិនកើតស្ទើររាល់ឆ្នាំ
282   15-01-2021   1 month ago

មួយរយៈចុងក្រោយនេះយើងសង្កេតឃើញថាផ្លែស្វាយកម្ពុជាជាច្រើនបានជរជន់ដែលមិនអាចនាំចេញទៅក្រៅប្រទេសបាន ដែលជាហេតុធ្វើឱ្យប្រជាកសិករហាក់មានភាពមិនពេញចិត្តជាខ្លាំងជាមួយរាជរដ្ឋាភិបាល ដោយបន្ទោសថារាជរដ្ឋាភិបាលមិនព្យាយាមជួយរកទីផ្សារសម្រាប់ផ្លែស្វាយរបស់ពួកគាត់ ។

ដោយឡែកកាលពីពេលថ្មីៗនេះ យោងតាមឯកសារជំនួយស្មារតីទៅនឹង សំណួរ និងចម្លើយ ស្ដីពីការនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ក្នុងកម្មវិធីព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ របស់ទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា​ ការពិតផ្លែស្វាយកម្ពុជានាំចេញមិនកើតគឺដោយសារតែកំហុសឆ្គងទាំងនេះ មិនដោយសារតែអត់ទីផ្សារនោះទេ។កំហុសទាំងនោះរួមមាន ៖

១.កសិករយើងភាគច្រើនមិនទាន់រៀបចំខ្លួនបានគ្រប់គ្រាន់ក្នុងការដាំដុះឆ្លើយតបតាមលក្ខខណ្ឌតម្រូវនៃការបញ្ជាទិញពីទីផ្សារ(តាមស្តង់ដាអនាម័យ និងភូតគាអនាម័យ) នៅឡើយ ពោលគឺភាគច្រើនដាំតាមគ្នា ហើយប្រគល់ជូនអ្នកម៉ៅការ ធ្វើការគ្រប់គ្រង និងប្រមូលផល។
២.មិនទាន់បានចុះបញ្ជី និងចងក្រងជាបណ្តុំអាជីវកម្ម ឬសហគមន៍ដំណាំស្វាយបានត្រឹមត្រូវ ដើម្បីងាយស្រួលទទួលបានការណែនាំបច្ចេកទេសនៃការដាំដុះ ថែទាំ ការប្រមូលផល ការកម្ចាត់សមាសភាពចង្រៃ និងការវេចខ្ចប់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅឡើយ។

៣.ការដឹកជញ្ជូនចេញទៅកាន់ទីផ្សារពិភពលោកជួបបញ្ហាប្រឈម ដោយយើងពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅក្នុងការដឹកជញ្ជូនចេញត្រង់ទៅកាន់គោលដៅ៖ ១. ការដឹកជញ្ជូនតាមនាវា ត្រូវការផ្ទេរទំនិញនៅប្រទេសជិតខាងហើយត្រូវប្រើប្រាស់រយៈពេលយូរ។ ២. មិនទាន់មានប្រភេទយន្តហោះធំៗចុះចតនៅកម្ពុជាពីបណ្តាទ្វីបនានានៅឡើយ ភាគច្រើនត្រូវបានផ្ញើរតាមជើងយន្តហោះតូចៗហើយត្រូវផ្ទេរពីមួយទៅមួយ។

 

៤.តម្លៃដឹកជញ្ជូននិងសេវាផ្សេងៗហើយតម្លៃអគ្គីសនីនៅថ្លៃជាងប្រទេសជិតខាង។

៥.បច្ចេកទេសដាំដុះនៅមិនទាន់បានល្អប្រសើរក្នុងនោះរួមមាន ១.ការជ្រើសរើសពូជនៅមិនទាន់បានត្រឹមត្រូវ ២.បច្ចេកទេសផលិតស្វាយខុសរដូវ នៅមិនទាន់បានអនុវត្តតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ៣. ការគ្រប់គ្រងសមាភាពចង្រៃ ប្រព័ន្ធស្រោចស្រព និងបច្ចេកទេសក្រោយពេលប្រមូលផល មិនទាន់បានល្អប្រសើរ ដែលជះឥទ្ធិពលដល់ទិន្នផលនិងគុណភាពផ្លែស្វាយ ដែលមិនទាន់ឆ្លើយតបតាមស្តង់ដារទីផ្សារក្នុងការនាំចេញនៅឡើយ។

៦.ការអនុវត្តបច្ចេកទេសភូតគាមអនាម័យ និងការបំពេញតាមលក្ខខណ្ឌតម្រូវនានានៅមានកម្រិត ជាពិសេសខ្វះកន្លែងវេចខ្ចប់ និងសម្លាប់មេរោគដោយប្រើចំហាយទឹកក្តៅ

៧.សមត្ថភាពវិភាគនៅក្នុងមន្ទីពិសោធន៍នៅមានកម្រិត ជាពិសេសការវិភាគរកសំណល់លោហៈធ្ងន់និងកម្រិតសំណល់ថ្នាំកសិកម្ម

៨.កសិករដាំស្វាយនៅរាយប៉ាយមិនទាន់បានចងក្រងជាសមាគមន៍កសិកម្ម

៩.បញ្ហាទីផ្សារពុំទាន់មានស្ថេរភាពនៅឡើយ ជាមួយអ្នកបញ្ជាទិញពុំទាន់មានភាពជឿជាក់ ចំពោះផលិតផលយើង៕