Alynana Media Cambodia

Banner ads header
Icon Collap
...
Home / លោក វេង សាវុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម បង្កើតក្រុមការងារបង្ក្រាបការដឹកជញ្ជូន ផលិតផលជលផលដែលឆ្លងកាត់ដោយគ្មានការអនុញ្ញាត

លោក វេង សាវុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម បង្កើតក្រុមការងារបង្ក្រាបការដឹកជញ្ជូន ផលិតផលជលផលដែលឆ្លងកាត់ដោយគ្មានការអនុញ្ញាត

លោក វេង សាវុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម បង្កើតក្រុមការងារបង្ក្រាបការដឹកជញ្ជូន ផលិតផលជលផលដែលឆ្លងកាត់ដោយគ្មានការអនុញ្ញាត
93   14-01-2021   1 month ago

(ភ្នំពេញ)៖ លោក វេង សាវុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបង្កើតក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផល ផលិតផលជលផលនាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត។ នេះបើតាមសេចក្ដីសម្រេច នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

ក្រុមការងារនេះ មានលោក ណៅ ធូក និងលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម ជាសហប្រធាន អមដោយអនុប្រធាន ចំនួន០២រូប និងសមាជិកចំនួន០៨រូបផ្សេងទៀត។

បើតាមសេចក្ដីសម្រេច ក្រុមការងារនេះមានភារកិច្ចដូចខាងក្រោម៖

* ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនផល ផលិតផលជនផលនាំចេញ នាំចូល និងឆ្លងកាត់គ្មានការអនុញ្ញាទូទាំងប្រទេសកម្ពុជា

* ស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំកសាងសំណុំរឿងបទល្មើសជលផលតាមនីតិវិធី

* ចាត់វិធានការតាមនីតិវិធី នៃច្បាប់ស្ដីពីជលផល និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ

* សហការជាមួយសមត្ថកិច្ច និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការងារ

* ជំរុញ ពង្រឹងការងារ និងដឹកនាំកម្លាំងសមត្ថកិច្ចជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត លើការងារដឹកជញ្ជូនផល ផលិតផលជលផលនាំចូល នាំចេញ និងឆ្លងកាត់គ្មានការអនុញ្ញាត

* បូកសរុបរបាយការណ៍លទ្ធផលជូនរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

* ទទួលភារកិច្ចផ្សេងទៀត ដែលរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រគល់ជូន៕